បណ្តាញផ្ទុកហាងនិងសេវាកម្ម
សេក្ដីថ្លែងអំពីឯកជនភាពនេះពន្យល់អ្នកពាក់ព័ន្ធនឹងសកម្មភាពឯកជនភាពរបស់យើង និងឱកាសដែលអ្នកអាចប្រមូលព័ត៌មានតាមអនឡាញ និងរបៀបប្រើប្រាស់ព័ត៌មានទាំងនេះ។ សេចក្ដីថ្លែងនេះអនុវត្តតែចំពោះវេបសាយត៍របស់ MODENA តែប៉ុណ្ណោះ (“វេបសាយត៍”) ដែលជាកម្មសិទ្ធិរបស់ និងដំណើរការដោយក្រុមហ៊ុន MODENA ប្រទេសឥណ្ឌូនេស៊ី បុត្រសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុន ("MODENA")។
1. គោលការណ៍ឯកជនភាពនៅលើវេបសាយត៍
ក្រុមហ៊ុន MODENA នឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជា ឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល និង/ឬលេខទូរសព្ទដែលអ្នកផ្ដល់ជូន ផ្លាស់ប្ដូរ និងបន្ថែមទាំងនៅលើអនឡាញ និងនៅពេលអ្នកចុះឈ្មោះនៅលើវេបសាយត៍របស់ក្រុមហ៊ុន MODENA។ តាមរយៈការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកយល់ព្រមចូលមើល និង/ឬបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងយល់ព្រមចំពោះការប្រើប្រាស់ព័ត៌មានទាំងនោះសម្រាប់ជាប្រយោជន៍របស់ក្រុមហ៊ុន MODENA។
ក្រុមហ៊ុន MODENA អាចប្រគល់ព័ត៌មានផ្ទាល់ខ្លួនអ្នកបានផ្ដល់ទៅឱ្យភាគីដៃគូ ព្រមទាំងភាគីផ្សេងៗទៀតដែលសហការជាមួយក្រុមហ៊ុន MODENA ដែលរួមមាន៖ (i) នៅពេលចាំបាច់ដើម្បីគោរពទៅតាមច្បាប់ បទប្បញ្ញត្តិ ដីការបង្គាប់របស់តុលាការ (ii) នៅពេលមានសំណើពីរដ្ឋាភិបាល ទីភ្នាក់ងារអនុវត្តបទប្បញ្ញត្តិ ឬច្បាប់ (iii) សម្រាប់គោលបំណងស៊ើបអង្កេត និងជួយការពារការគំរាមកំហែងចំពោះសុវត្ថិភាព ការក្លែងបន្លំ និងការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងៗទៀត (iv) ដើម្បីអនុវត្ត/ការពារសិទ្ធិ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន MODENA និងដៃគូសម្ព័ន្ធរបស់ក្រុមហ៊ុន ឬ (v) ការពាររសិទ្ធិ និងសុវត្ថិភាពរបស់បុគ្គលិកក្រុមហ៊ុន MODENA និងភាគីទីបី។
អ្នកអាចធ្វើបច្ចុប្បន្នភាព/បន្ថែមព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយចុះឈ្មោះចូលវេបសាយត៍របស់ក្រុមហ៊ុន MODENA។
ក្រុមហ៊ុន MODENA ត្រូវព្យាយាមអស់លទ្ធភាពនៅក្នុងការគ្រប់គ្រងព័ត៌មានឯកជនរបស់អ្នកឱ្យមានសុវត្ថិភាព។
នៅក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ក្រុមហ៊ុន MODENA ត្រូវបន្តខិតខំប្រឹងប្រែងកែលម្អ និងអនុវត្តវិធានការការពារព័ត៌មានផ្ទាល់ខ្លួន។
ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្ដាយ ឬអាណាព្យាបាលរបស់អ្នក មុនពេលអ្នកដាក់បញ្ជូនព័ត៌មានផ្ទាល់ខ្លួន។
2. លីងចូលទៅកាន់វេសាយត៍មិនមែនរបស់ក្រុមហ៊ុន MODENA
វេបសាយត៍នេះផ្ដល់នូវលីងដើម្បីចូលទៅកាន់វេបសាយត៍របស់ភាគីទីបី ដែលការអនុវត្តចំពោះឯកជនភាពអាចខុសពីក្រុមហ៊ុន MODENA។
MODENA មិនមែនជាតំណាងវេបសាយត៍របស់ភាគីទីបីណាមួយឡើយ។ ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្ដល់ជូន ឬប្រមូលដោយវេបសាយត៍របស់ភាគីទីបី ពុំមាននៅក្នុងសេចក្ដីថ្លែងស្ដីពីឯកជនភាពនេះឡើយ។ មុនពេលបញ្ចូនព័ត៌មានផ្ទាល់ខ្លួន អ្នកចាំបាច់ត្រូវអាន និងយល់ច្បាស់អំពីគោលការណ៍ឯកជនភាពនៃវេបសាយត៍របស់ភាគីទីបីជាមុនសិន។
វេបសាយត៍នេះអាចផ្ដល់លក្ខណៈពិសេសបណ្ដាញសង្គមដើម្បីចែករំលែកព័ត៌មាន និងទាក់ទងជាមួយក្រុមហ៊ុន MODENA ដោយប្រើប្រាស់គណនីបណ្ដាញសង្គមរបស់អ្នក។
ក្រុមហ៊ុន MODENA នឹងបដិសេធស្របទៅតាមច្បាប់កំណត់នូវទំនួលខុសត្រូវចំពោះសុវត្ថិភាព ឬឯកជនភាពដែលមាននៅលើ ឬដំណើរការដោយវេបសាយត៍ និងបណ្ដាញសង្គមរបស់ភាគីទីបី។
3. ការផ្លាស់ប្ដូរសេក្ដីថ្លែងស្ដីពីឯកជនភាព
យើងសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរសេចក្ដីថ្លែងស្ដីពីឯកជនភាពនៅពេលណាមួយដោយពុំចាំបាច់ជូនដំណឹងជាមុន។
រក្សាសិទ្ធិ 2024 MODENA. រក្សាសិទ្ធគ្រប់យ៉ាង