បណ្តាញផ្ទុកហាងនិងសេវាកម្ម
តាមរយៈការចូល ការស្វែងរក និងការប្រើប្រាស់វេបសាយត៍របស់ក្រុមហ៊ុន MODENA (“វេបសាយត៍”) អ្នកត្រូវបានចាត់ទុកថាបានដឹង និងទទួលយកនូវលក្ខខណ្ឌខាងក្រោមរបស់ MODENA កម្ពុជា បុត្រសម្ព័ន្ធ និង/ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន (“MODENA”)៖
ច្បាប់ និងបទប្បញ្ញត្តិ
អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះចំពោះការចូលមើលនៅក្នុង និងនៅខាងក្រៅក្រុមហ៊ុន MODENA កម្ពុជា។ រាល់ខ្លឹមសារនៅក្នុងវេបសាយត៍នេះពុំធានាថា ឯកសារមានលក្ខណៈសមស្រប ឬមាននៅទីតាំងផ្សេងខាងក្រៅប្រទេសកម្ពុជាឡើយ។ អ្នកប្រើប្រាស់ដែលចូលមើលនៅខាងក្រៅប្រទេសកម្ពុជាត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការគោរពច្បាប់ក្នុងប្រទេសទាំងអស់។
COPYRIGHT, TRADEMARKS AND INTELLECTUAL PROPERTY RIGHTS
សិទ្ធិថតចម្លង និក្ខិតសញ្ញា និងកម្មសិទ្ធិបញ្ញា
និក្ខិតសញ្ញា ស្លាកសញ្ញា និងម៉ាកសញ្ញា (ហៅជារួមថា “ម៉ាក”) និងខ្លឹមសារ (រូមមានដូចជា ព័ត៌មាន ការប្រាស្រ័យទាក់ទង សូហ្វវែរ រូបភាព វីដេអូ និងសំឡេង) (ហៅជារួមថា “ខ្លឹមសារ”) ដែលមាននៅលើទំព័រវេបសាយត៍ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ដល់សេវា និងម្ចាស់អាជ្ញាប័ណ្ណភាគីទីបី។ អ្នកត្រូវចាត់ទុកថា រាល់ម៉ាក និងខ្លឹមសារនៅលើទំព័រវេបសាយត៍ត្រូវបានការពារដោយសិទ្ធិថតចម្លង និងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធផ្សេងៗទៀត លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ អ្នកមិនត្រូវថតចម្លង កែសម្រួល បញ្ជូន ចែករំលែក បោះផ្សាយ ទាញយក ឬដាក់បង្ហាញម៉ាក និងខ្លឹមសារទាំងនេះនៅក្នុងទម្រង់ ឬលក្ខណៈណាមួយ រួមមានដូចជា ទម្រង់អេឡិចត្រូនិក មេកានិក ថតចម្លង ឬថតទុកដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីយើងខ្ញុំឡើយ។ អ្នកយល់ព្រមថា ម៉ាក និងខ្លឹមសារដែលមាន ឬផ្ដល់ជូនតាមរយៈទំព័រវេបសាយត៍ នឹងមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ឬត្រូវបានចែកចាយជាលក្ខណៈពាណិជ្ជកម្មឡើយ។ រាល់ការចែកចាយដោយគ្មានការអនុញ្ញាតនូវម៉ាក ឬខ្លឹមសារអាចរំលោភលើលបទប្បញ្ញបត្តិស្ដីពីសិទ្ធិថតចម្លង និក្ខិតសញ្ញា ការរក្សាការសម្ងាត់ និងការផ្សព្វផ្សាយ ព្រមទាំងច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌផងដែរ។ សិទ្ធិរបស់យើងត្រូវបានរក្សាការពារយ៉ាងច្បាស់លាស់។ ប្រសិនបើអ្នកជឿជាក់ថា កម្មសិទ្ធិបញ្ញារបស់អ្នក ឬឯកសារដែលត្រូវបានរក្សាសិទ្ធិថតចម្លងផ្សេងទៀតត្រូវបានបង្ហាញនៅលើវេបសាយត៍របស់ MODENA ដោយគ្មានការអនុញ្ញាតពីអ្នក សូមជូនដំណឹងយើងតាមរយៈអ៊ីមែល៖ [email protected] .
វេបសាយត៍នេះផ្ដល់នូវលីងចូលទៅកាន់វេបសាយត៍ផ្សេងទៀត ដើម្បីចូលមើលឯកសាររបស់ភាគីទីបី ឬដោយនាំយកឯកសាររបស់របស់ភាគីទីបីចូលទៅក្នុងវេសាបយត៍នេះតាមរយៈ HYPERLINKS និងបច្ចេកវិទ្យា FRAMING TECHNOLOGY (“វេបសាយត៍ដែលបានភ្ជាប់លីង”)។ ក្រុមហ៊ុន MODENA ពុំមានសិទ្ធិកែសម្រួល បន្ត ឬគ្រប់គ្រងខ្លឹមសារនៅលើវេបសាយត៍ដែលបានភ្ជាប់លីងឡើយ។ ការពិតដែល ក្រុមហ៊ុន MODENA ផ្ដល់លីងទៅឱ្យវេបសាយត៍ ពុំមែនជាការយល់ព្រម ការរំលោភបំពាន ការឧបត្ថម្ភ ឬការភ្ជាប់សម្ព័ន្ធជាមួយវេបសាយត៍ទាំងនេះ ម្ចាស់វេបសាយត៍ ឬក្រុមហ៊ុនផ្ដល់សេវារបស់ខ្លួនឡើយ។ ក្រុមហ៊ុន MODENA មិនទទួលខុសត្រូវចំពោះការប្រើប្រាស់មិនត្រឹមត្រូវនូវវេបសាយត៍ និងការ framing នូវខ្លឹមសារណាមួយតាមរយៈវេសាយត៍ផ្សេងទៀតឡើយ។ ការចូលទៅកាន់វេបសាយត៍ដែលភ្ជាប់លីងគឺជាការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។ សូមកត់សម្គាល់ថា វេបសាយត៍ដែលបានភ្ជាប់លីងអាចមានបទបញ្ជាផ្ទៃក្នុង សេចក្ដីថ្លែងស្ដីពីឯកជនភាព បញ្ញត្តិស្ដីពីការរក្សាការសម្ងាត់ បញ្ញត្តិស្ដីពីការបញ្ជូនទិន្នន័យផ្ទាល់ខ្លួន និងបញ្ញត្តិផ្សេងៗទៀតដែលអាចខុសគ្នាជាមួយបញ្ញត្តិដែលមាននៅលើវេបសាយត៍ ហើយក្រុមហ៊ុន MODENA មិនទទួលខុសត្រូវចំពោះបញ្ញត្តិទាំងនេះឡើយ និងសូមប្រកាសមិនទទួលខុសត្រូវចំពោះបញ្ញត្តិទាំងនេះឡើយ។
ដែនកំណត់ទទួលខុសត្រូវ
ផលិតផលដែលបានបង្ហាញនៅក្នុងកាតាឡុកអាចនឹងត្រូវផ្លាស់ប្ដូរលក្ខណៈបច្ចេកទេស មានភាពមិនច្បាស់លាស់ កំហុសការបោះពុម្ព និងអាចពុំមាននៅក្នុងស្តុក។ ក្នុងករណីមានព័ត៌មាន ឬចំណុចណាមួយមិនច្បាស់លាស់ ឬកំហុសក្នុងការសរសេរនៅលើវេបសាយត៍ ឬវេបសាយត៍ភ្ជាប់លីងណាមួយ ក្រុមហ៊ុន MODENA សូមប្រកាសបដិសេធការទទួលខុសត្រូវចំពោះភាពមិនច្បាស់លាស់ ឬកំហុសទាំងនេះ។ ក្រុមហ៊ុន MODENA ពុំធានា ឬប្រកាសថា ខ្លឹមសារនៃវេបសាយត៍មានភាពពេញលេញ ឬជាព័ត៌មានថ្មីចុងក្រោយឡើយ។ ក្រុមហ៊ុន MODENA មិនទទួលខុសត្រូវក្នុងការបន្តខ្លឹសាររបស់វេបសាយត៍ឡើយ។ ក្រុមហ៊ុន MODENA អាចផ្លាស់ប្ដូរខ្លឹមសារនៅលើវេបសាយត៍នៅពេលណាមួយដោយពុំចាំបាច់ជូនដំណឹង។ អ្នកត្រូវយល់ព្រមថា ក្រុមហ៊ុន MODENA ក្រុមហ៊ុនសម្ព័ន្ធ និងមន្រ្តី នាយក បុគ្គលិក ឬភ្នាក់ងាររបស់ក្រុមហ៊ុនមិនទទួលខុសត្រូវ ទោះជានៅក្នុងកិច្ចសន្យា ទំនួលខុសត្រូវផ្លូវច្បាប់ ឬផ្សេងៗទៀត ចំពោះការខូចខាតដោយផ្ទាល់ សំណងខូចខាតជាការដាក់ទោសទណ្ឌ ការខូចខាតដោយសារផលវិបាក ការខូចខាតចៃដន្យ ឬដោយប្រយោល (ដូចជា បាត់បង់ប្រាក់ចំណេញ ថ្លៃជំនួសក្នុងការទទួលបានសេវា ឬការបាត់បង់ឱកាសដែលកើតចេញពី ឬពាក់ព័ន្ធនឹងការប្រើប្រាស់វេបសាយត៍ ឬវេបសាយត៍ភ្ជាប់លីងណាមួយ ឬការយឺតយ៉ាវ ឬការមិនអាចប្រើប្រាស់វេបសាយត៍ ឬវេបសាយត៍ភ្ជាប់លីងណាមួយ) ទោះបីក្រុមហ៊ុន MODENA បានដឹងអំពីលទ្ធភាពកើតឡើងនូវការខូចខាតទាំងនេះក៏ដោយ។ ដែនកំណត់ទំនួលខុសត្រូវនេះ រួមមានដូចជា ការកើតមាននូវវីរុសដែលអាចធ្វើឱ្យខូចខាតដល់ឧបករណ៍របស់អ្នក ការខូចផ្នែកមេកានិក ឬការខូចឧបករណ៍អេឡិចត្រូនិក ឬបណ្ដាញទំនាក់ទំនង ទូរស័ព្ទ ឬបញ្ហាតភ្ជាប់ផ្ទៃក្នុងផ្សេងទៀត ដូចជា ការមិនអាចចូលទៅកាន់ផ្នែកសេវាអ៊ីនធឺណិត ការចូលដោយគ្មានការអនុញ្ញាត ការលួច ការដូចខាតចំពោះការី ការតវ៉ា ឬបញ្ហាការងារផ្សេងៗទៀត ឬករណីប្រធានសក្ដិណាមួយជាដើម។ ក្រុមហ៊ុន MODENA មិនអាច និងមិនធានាថា ការចូលទៅកាន់វេបសាយត៍អាចធ្វើឡើងបានជាប់ជាប្រចាំ គ្មានការរអាក់រអួល ឬដោយសុវត្ថិភាពឡើយ។
ការរក្សាការសម្ងាត់នៃការប្រាស័យទាក់ទង
ប្រសិនបើមិនបានកំណត់ដោយមន្រ្តីអនុវត្តច្បាប់ និងដោយគោរពទៅតាមសេចក្ដីថ្លែងស្ដីពីឯកជនភាពរបស់ក្រុមហ៊ុន MODENA ទេ ប្រសិនបើអ្នកបញ្ជូនសារទំនាក់ទំនង ឬឯកសារណាមួយទៅកាន់សាយត៍តាមរយៈសារអេឡិចត្រូនិក ឬមធ្យោបាយណាមួយផ្សេងទៀត ដូចជា ទិន្នន័យ សំណួរ មតិយោបល់ សំណូមពរ ឬខ្លឹមសារផ្សេងៗទៀត នោះសារទំនាក់ទំនងទាំងនេះត្រូវ និងនឹងត្រូវបានចាត់ទុកថា មិនមែនជាព័ត៌មានសម្ងាត់ និងមិនមែនជាកម្មសិទ្ធិរបស់ភាគីណាមួយឡើយ។ រាល់ព័ត៌មានដែលអ្នកបញ្ជូន ឬបង្ហោះត្រូវប្រើប្រាស់ដោយក្រុមហ៊ុន MODENA ឬដៃគូសម្ព័ន្ធរបស់ក្រុមហ៊ុនសម្រាប់គោលបំណងណាមួយ រួមមានដូចជា ការថតចម្លង ការបង្ហាញ ការបញ្ជូន ការបោះផ្សាយ ការផ្សព្វផ្សាយ និងការដាក់បង្ហោះជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុន MODENA អាចប្រើប្រាស់ ដោយពុំចាំបាច់ផ្ដល់សំណងដល់អ្នក នូវគំនិត ទស្សនៈទាន ចំណេះដឹង ឬបច្ចេកទេសដែលមាននៅក្នុងសារទំនាក់ទំនងដែលអ្នកបញ្ជូនទៅកាន់សាយត៍សម្រាប់គោលបំណងណាមួយ រួមមានដូចជា ការបង្កើត ការផលិត និងការធ្វើទីផ្សារផលិតផលដោយប្រើប្រាស់ព័ត៌មានទាំងនេះជាដើម។ ក្រុមហ៊ុន MODENA មិនទទួលខុសត្រូវចំពោះការធ្វើឱ្យអាក់ខាន ឬការកែសម្រួលដោយគ្មានការអនុញ្ញាត ឬដោយខុសច្បាប់នូវសារទំនាក់ទំនងរវាងអ្នក និងក្រុមហ៊ុន MODENA (ទាំងតាមសារអេឡិចត្រូនិក ឬមធ្យោបាយផ្សេងទៀត) ឬចំពោះការបាត់បង់ ការខូចខាតដែលបានកើតឡើង (រួមមានដូចជា ការបាត់បង់ ឬការខូចខាតបង្កឡើងដោយការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬដោយក្លែងបន្លំនូវព័ត៌មាន ដោយប្រើប្រាស់ព័ត៌មានដែលមាននៅក្នុង ឬអាចចូលបានតាមរយៈសារទំនាក់ទំនងទាំងនេះជាដើម) ឡើយ។ ទោះបីជាក្រុមហ៊ុន MODENA ពីពេលមួយទៅពេលមួយ ធ្វើការគ្រប់គ្រង ឬត្រួតពិនិត្យការពិភាក្សា ការបង្ហោះ ការបញ្ជូន វេទិកា និងកម្មវិធីផ្សេៗទៀតនៅលើវេបសាយត៍យ៉ាងណាក្ដី ប៉ុន្តែក្រុមហ៊ុន MODENA ពុំមានកាតព្វកិច្ចធ្វើកិច្ចការនេះឡើយ ហើយក៏ពុំទទួលខុសត្រូវចំពោះកាតព្វកិច្ចទាំងឡាយដែលកើតចេញពីខ្លឹមសារនៅក្នុងសារទំនាក់ទំនងទាំងនេះ ឬចំពោះកំហុស ការធ្វើឱ្យខូតកេរ្តិ៍ឈ្មោះ ការបរិហារកេរ្តិ៍ ការប្រមាថ ឬភាពមិនត្រឹមត្រូវនៅក្នុងសារទំនាក់ទំនងទាំងនេះដែរ។ អ្នកមិនត្រូវធ្វើការបង្ហោះ ឬបញ្ជូនឯកសារខុសច្បាប់ បង្កការគំរាមកំហែង ការបរិហារកេរ្តិ៍ មិនសមរម្យ ឬមានលក្ខណៈអាសអាភាស ឬឯកសារដែលអាចលើកទឹកចិត្តឱ្យប្រព្រឹត្តសកម្មភាពដែលត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ ឬធ្វើឱ្យកើនឡើងនូវទំនួលខុសត្រូវរដ្ឋប្បវេណី ឬរំលោភទៅលើច្បាប់ឡើយ។ ក្រុមហ៊ុន MODENA នឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរអនុវត្តច្បាប់ ឬដីការតុលាការដែលស្នើ ឬណែនាំឱ្យក្រុមហ៊ុន MODENA បង្ហាញអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដែលបង្ហោះឯកសារទាំងនេះ។
ការបញ្ជូនទិន្នន័យផ្ទាល់ខ្លួន
អ្នកត្រូវបានចាត់ទុកថាបានអាន សេចក្ដីថ្លែអំពីឯកជនភាពរបស់ក្រុមហ៊ុន MODENA បានយល់ និងព្រមព្រៀងថា តាមរយៈការផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានជាកម្មសិទ្ធិដល់ក្រុមហ៊ុន MODENA តាមរយៈវេបសាយត៍ អ្នកត្រូវយល់ព្រមថា ផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានជាកម្មសិទ្ធិទាំងនេះអាចធ្វើការផ្ទេរឆ្លងកាត់ព្រំដែនអន្តរជាតិដែលត្រូវការចាំបាច់ដើម្បីដំណើរការស្របទៅតាមស្តង់ដារអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុន MODENA។ អ្នកដឹងថា វេបសាយត៍ដែលបានភ្ជាប់លីងអាចមានបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនដែលខុសពីបញ្ញត្តិដែលមានចែងនៅលើវេបសាយត៍របស់ក្រុមហ៊ុន MODENA។ ក្រុមហ៊ុន ODENA ពុំមានទំនួលខុសត្រូវចំពោះបញ្ញត្តិទាំងនេះឡើយ ហើយសូមប្រកាសមិនទទួលខុសត្រូវពាក់ព័ន្ធនឹងបញ្ញត្តិទាំងនេះឡើយ។
កំណត់សម្គាល់សម្រាប់អតិថិជន
ក្រុមហ៊ុន MODENA បានដឹងអំពីការបញ្ជូនសារអេឡិចត្រូនិកក្លែងក្លាយទៅកាន់សាធារណៈជនដោយភាគីទីបី ដោយគ្មានការអនុញ្ញាត ដោយធ្វើការអះអាងក្លែងបន្លំថា កំពុងដំណើរការកម្មវិធីប្រូម៉ូសិន។ ឧទាហរណ៍ដូចជា ការបញ្ជូនសារអេឡិចត្រូនិកដោយគ្មានការស្នើសុំ ដែលអះអាងថា អ្នកទទួលសារ នឹងទទួលបានអំណោយសប្បុរសធម៌ ឈ្នះឆ្នោត ឬទទួលបានការងារជាដើម។ យើងសូមបញ្ជាក់ថា សារអេឡិចត្រូនិកប្រភេទនេះពុំមានជាដំណឹងកម្មវិធីប្រូម៉ូសិន/ផ្ដល់ការងារផ្លូវការរបស់ក្រុមហ៊ុន MODENA ឡើយ ដូច្នេះយើងនឹងមិនទទួលយកការបង្កើតទំនាក់ទំនងជាមួយ ឬទំនួលខុសត្រូវដែលកើតចេញពី ឬពាក់ព័ន្ធនឹងសារអេឡិចត្រូនិកនេះឡើយ។ ដូច្នេះយើងសូមណែនាំដល់អ្នកទទួលសារថា មិនត្រូវឆ្លើយតបចំពោះសារអេឡិចត្រូនិកទាំងនេះ និង/ឬមិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួនណាមួយឡើយ។
ច្បាប់គ្រប់គ្រង និងដែនយុត្តាធិការ
ខចែង និងលក្ខខណ្ឌទាំងនេះត្រូវបានអនុម័ត និងបកស្រាយស្របទៅតាមច្បាប់នៃសាធារណៈរដ្ឋកម្ពុជា។ ការរំលោភច្បាប់នាពេលអនាគតនឹងត្រូវដោះស្រាយស្របទៅតាមច្បាប់ក្នុងប្រទេសនីមួយៗ។
បញ្ញត្តិទូទៅ
ប្រសិនបើខចែង និងលក្ខខណ្ឌនៃការប្រើប្រាស់លែងអនុវត្តបាន ឬអស់សុពលភាព នោះលក្ខខណ្ឌដែលមិនអាចអនុវត្តបាន ឬអស់សុពលភាពទាំងនេះត្រូវចាត់ទុកថាបានលុបលើដោយលក្ខខណ្ឌដែលមានសុពលភាព និងមិនអាចអនុវត្តបាន ដែលមានខ្លឹមសារប្រហាក់ប្រហែលបំផុតជាមួយនឹងលក្ខខណ្ឌដំបូង ហើយរាល់ខចែង និងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងអស់ត្រូវបន្តមានសុពលភាពដដែល។ ការមិនបានអនុវត្តរបស់យើងចំពោះខចែង និងលក្ខខណ្ឌនៃការប្រើប្រាស់ណាមួយមិនត្រូវចាត់ទុកថា ជាសកម្មភាពមិនបានអនុវត្តចំពោះបញ្ញត្តិ ឬសិទ្ធិណាមួយឡើយ។
រក្សាសិទ្ធិ 2024 MODENA. រក្សាសិទ្ធគ្រប់យ៉ាង